High Point (ភាសាខ្មែរ)

សូមស្វាគមន៍មកកាន់ High Point Orchard

 

High Point Orchard អបអរការដាំដុះក្នុងទីក្រុង Seattle និងរំលឹកយើងអំពីទំនាក់ទំនងរបស់យើងជាមួយទឹកដី អាហារ និងសហគមន៍។ ដើមឈើទាំងនេះរួមចំណែកជាមួយដើមឈើហូបផ្លែជាង 500 ដើមទូទាំងទីក្រុង ដែលសម្រាប់ប្រើប្រាស់ ថែទាំ និងកម្សាន្តជាសាធារណៈ។ ដើមឈើដំបូងៗក្នុងចម្ការនេះរួមមាន គីវី ល្វា ប៉ោម ឈឺរី ទន្លាប់ និងសារី។ ដើមឈើទាំងនោះគឺជាអំណោយពី Swansons Nursery, West Seattle Nursery និងក្រុមអ្នកជិតខាងដែលស្រលាញ់ចម្ការ Piper’s Orchard

 

រុក្ខជាតិលម្អនៅជុំវិញគល់ដើមឈើហូបផ្លែនីមួយៗគឺជាផ្នែកមួយនៃដំណើរការដាំដុះក្នុងស្រុក ដើម្បីគោរពដឹងគុណដល់ប្រវត្តិសាស្ត្រនៃទឹកដីនេះ ក៏ដូចជាលើកកម្ពស់សុខភាពដើមឈើ និងការបង្កបង្កើនផលានុផលជារួម។ ជាធម្មតាគេហៅការអនុវត្តបែបនេះថាវប្បកម្មនិរន្តរភាព និងអាចជួយកាត់បន្ថយសត្វល្អិតចង្រៃដែលបានបង្កផលប៉ះពាល់ដល់ចម្ការចាស់ៗ។

 

ដើម្បីរួមចំណែកជាមួយចម្ការសាធារណៈរបស់ទីក្រុង Seattle ផ្លែឈើពីដើមទាំងនេះត្រូវបានផ្ដល់ជូនសម្រាប់អ្នកគ្រប់គ្នា ពោលគឺទាំងអ្នកស្រុកនេះ និងអ្នកដែលមកពីតំបន់ផ្សេង។ សូមបេះផ្លែអ្វីក៏បានដែលអ្នកឃើញទុំ និងចូលរួមជាមួយយើងក្នុងការជួយឱ្យដើមឈើហូបផ្លែរីកលូតលាស់បានល្អ។

 “ផែនដីមិនមែនជាកម្មសិទ្ធិរបស់មនុស្សទេ។ មនុស្សគឺជាកម្មសិទ្ធិរបស់ផែនដី។ នេះជាអ្វីដែលយើងដឹង អ្វីៗទាំងអស់សុទ្ធតែមានទំនាក់ទំនងជាមួយគ្នា ប្រៀបដូចជាឈាមដែលបង្រួបបង្រួមគ្រួសារមួយដូច្នោះដែរ។ អ្វីៗទាំងអស់សុទ្ធតែមានទំនាក់ទំនងជាមួយគ្នា។” មេកន្រ្ទាញ Si’ahl, Namesake នៃទីក្រុង Seattle

 

សម្រាប់ទិវាភពផែនដីឆ្នាំ 2021 City Fruit, Seattle Housing Authority, Neighborhood House និង Open Space Association of High Point បានសហការគ្នាបង្កើតចម្ការសាធារណៈថ្មីនេះឡើងសម្រាប់ការកម្សាន្តក្នុងសហគមន៍។

 

ចម្ការសាធារណៈមានប្រវត្តិច្រើនឆ្នាំមកហើយក្នុងទីក្រុង Seattle។ ក្នុងទសវត្សរ៍ឆ្នាំ 1890 ដើម្បីជួយទ្រទ្រង់ហាងនំលក្ខណៈគ្រួសាររបស់ខ្លួន លោក A.W. Piper បានដាំដើមប៉ោម ឈឺរី និងសារីនៅក្នុងសង្កាត់ដែលបច្ចុប្បន្នមានឈ្មោះថា Broadview។ ក្រោយមក ដើមឈើទាំងនេះត្រូវបានទទួលស្គាល់ថាជាចម្ការ Piper’s Orchard នៅក្នុងឧទ្យាន Carkeek Park។ ចម្ការផ្សេងទៀតដូចជា Amy Yee នៅភ្នំ Mount Baker មានដើមកំណើតក្នុងទសវត្សរ៍ឆ្នាំ 1940 ជាដើមឈើដែលគេដាំ និងថែទាំដាច់ដោយឡែកពីគ្នា មុនពេលត្រូវបានទទួលស្គាល់ជារួមថាជាចម្ការសាធារណៈ។

 

ចម្ការសាធារណៈក្រោយៗមកទៀតដូចជា Picardo នៅសង្កាត់ Ravenna បានចាប់ផ្ដើមនៅក្រោយឆ្នាំ 1973 នៅពេលដែលសួន និងចម្ការសាធារណៈ P-Patch បានចាប់ផ្ដើមលេចរូបរាងឡើង។ តាំងពីពេលនោះមក ចម្ការសាធារណៈផ្សេងទៀតត្រូវបានបង្កើតឡើងដោយមានការគ្រោងទុក ដែលរួមមានចម្ការ Linden Park Orchard នៅសង្កាត់ Phinney Ridge និងចម្ការ Angel Morgan នៅសង្កាត់ Brighton

 

High Point Orchard អបអរការដាំដុះក្នុងទីក្រុង Seattle និងរំលឹកយើងអំពីទំនាក់ទំនងរបស់យើងជាមួយទឹកដី អាហារ និងសហគមន៍។ តាមរយៈការដាំដុះបន្ថែមនេះក្នុងចម្ការសាធារណៈរបស់យើង យើងមានគោលដៅដាំដើមឈើឱ្យបានកាន់តែច្រើនក្នុងសហគមន៍យើងជារួម ដើម្បីផ្ដល់អត្ថប្រយោជន៍ជាពិសេសដល់អ្នកស្រុកជាច្រើនគ្រួសារដែលមានដើមកំណើតនៅសង្កាត់នេះ។

 

ដើមឈើហូបផ្លែជាច្រើនដើមរួមមាន គីវី ល្វា ប៉ោម ឈឺរី ទន្លាប់ និងសារីគឺជាអំណោយពី Swansons Nursery និង West Seattle Nursery ហើយមាននៅពាសពេញឧទ្យាន។ គេបានជ្រើសរើសទីតាំងនេះជាចំណុចកណ្ដាលនៃចម្ការ ដោយសារវាជាតំបន់ប្រមូលផ្ដុំគ្នា និងស្ថិតនៅជិតកន្លែងរក្សាទុកឃ្មុំ និងសួន P-Patch ដែលបានបង្កើតឡើងរួចហើយស្រាប់។ City Fruit បានចាប់ផ្ដើមអនុវត្តក្នុងស្រុកនូវការដាំដុះរុក្ខជាតិលម្អបន្ថែមនៅជុំវិញគល់ដើមឈើហូបផ្លែនីមួយៗ ដើម្បីគោរពដឹងគុណដល់ប្រវត្តិសាស្ត្រនៃទឹកដីនេះ ក៏ដូចជាលើកកម្ពស់សុខភាពដើមឈើ និងការបង្កបង្កើនផលានុផលជារួម។ ការអនុវត្តដែលជាធម្មតាគេហៅថាវប្បកម្មនិរន្តរភាពនេះត្រូវបានធ្វើឡើងដោយជោគជ័យនៅសួននិងចម្ការសាធារណៈមួយទៀតឈ្មោះ Beacon Food Forest ហើយយើងជឿជាក់ថាវាក៏នឹងជួយកាត់បន្ថយសត្វល្អិតចង្រៃដែលបានបង្កផលប៉ះពាល់ដល់ចម្ការចាស់ៗផងដែរ។

 

ដើម្បីរួមចំណែកជាមួយចម្ការសាធារណៈរបស់ទីក្រុង Seattle ផ្លែឈើពីដើមទាំងនេះត្រូវបានផ្ដល់ជូនសម្រាប់អ្នកគ្រប់គ្នា ពោលគឺទាំងអ្នកស្រុកនេះ និងអ្នកដែលមកពីតំបន់ផ្សេង។ សូមបេះផ្លែអ្វីក៏បានដែលអ្នកឃើញទុំ និងចូលរួមជាមួយយើងក្នុងការជួយឱ្យដើមឈើហូបផ្លែរីកលូតលាស់បានល្អ។

 

ដើមប៉ោម Belmont ទាំងបួនដើមនៅទីនេះ–ដែលបានផ្សាំចេញពីគល់ដែលអាចមានអាយុកាលជាង 130 ឆ្នាំដោយក្រុមអ្នកជិតខាងដែលស្រលាញ់ចម្ការ Piper’s Orchardតំណាងឱ្យអង្គភាពទាំងបួនដែលបានសហការគ្នាបង្កើតគម្រោងនេះឡើង និងប្ដេជ្ញាជួយមើលការខុសត្រូវចម្ការនេះច្រើនឆ្នាំទៅមុខទៀត។ តាមរយៈដើមឈើទាំងនេះ និងកិច្ចសហការរបស់យើង យើងបន្តប្រវត្តិសាស្ត្រនៃចម្ការសាធារណៈ ដើម្បីជាការអបអរដល់ទឹកដី សហគមន៍ និងក្ដីសង្ឃឹមថាដើមឈើទាំងនេះនឹងហុចផ្លែឱ្យអ្នកស្រុក និងសមាជិកសហគមន៍នៅសតវត្សរ៍ក្រោយរីករាយទទួលទានបន្តទៀត។